Uncategorized

នេះជាប្រធានក្រុមរបស់ក្លឹប Real Madrid ចំនួន៥ រូបបានចាកចេញក្លឹប Real Madrid ប៉ុន្ដែពួកគេបន្សល់ស្នាដៃជាច្រើនដែរធ្វើអោយអ្នកគ្រាំទ្រអធិរាជ Real Madrid

នៅក្នុងការឈ្នះពានរង្វាន់ UEFA Champions League , UEFA Super Cup , FIFA Club World Cup , FIFA Intercontinental , Lilaga , Copa The Rey និង Spain Super Cup

សម្រាប់ប្រធានក្រុមទី១នោះ  Sergio Ramos បានចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2021ផ្លាស់ប្ដូរទៅកាន់ PSG នៅក្នុងក្រមខណ្ឌ League1 នៃប្រទេសបារាំង

ទី២គឺប្រធានក្រុម Marcelo បានចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2022បានផ្លាស់ប្ដូរទៅកាន់ Olympiacos នៅក្នុងក្រមខណ្ឌ Super League Greece នៃប្រទេសក្រិច

ប្រធានក្រុមទី៣ Karim Benzema បានចាកចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2023ផ្លាស់ប្ដូរទៅកាន់ AL Ittihad នៅក្នុងក្រមខណ្ឌ អារ៉ាប់ប៊ីសាអ៊ូឌីតនៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត

ប្រធានក្រុមទី៤ Nacho បានចាកចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2024ផ្លាស់ប្ដូរទៅកាន់ Al Qadsiah នៅក្នុងក្រមខណ្ឌ អារ៉ាប់ប៊ីសាអ៊ូឌីត នៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត

ប្រធានក្រុម ទី៥ Luka Modrić បានចាកចេញពី Real Madrid នៅអំឡុងឆ្នាំក្នុងឆ្នាំ 2025បានផ្លាស់ប្ដូរទៅកាន់ AC Milan នៅក្នុងក្រមខណ្ឌ Serie A នៃប្រទេសអ៊ីតាលី

Man Utd សម្លឹងមើល Baleba បន្ទាប់ពីជិតឈានដល់កិច្ចព្រមព្រៀងទិញ Sesko

Manchester United បានបើកការពិភាក្សាជាមួយ Brighton ជុំវិញការផ្លាស់ប្តូរមួយសម្រាប់ខ្សែបម្រើសញ្ជាតិកាមេរូនវ័យ 21 ឆ្នាំ Carlos Baleba

Baleba ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាកីឡាករវ័យក្មេងកំពូលម្នាក់របស់ Premier League

កីឡាករសញ្ជាតិអាហ្រ្វិករូបនេះឥឡូវនេះគឺជាកម្មវត្ថុនៃការជំរុញដ៏មានមហិច្ឆតាពីបិសាចក្រហម ដែលកំពុងត្រូវបានបិទផងដែរលើកិច្ចព្រមព្រៀងដ៏ច្រើនសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។

យោងតាមអ្នកកាសែត Martin Camus ក្លឹបយក្ស Old Trafford ចាប់អារម្មណ៍លើការចុះហត្ថលេខាលើគាត់ពី Brighton ហើយបានទាក់ទងទៅគូប្រជែង Premier League របស់ពួកគេផងដែរ ។

របាយការណ៍បន្ថែមថា Seagulls បើកចំហសម្រាប់ការពិភាក្សាដំបូង ប៉ុន្តែកីឡាករវ័យ 21 ឆ្នាំត្រូវបានគេរំពឹងថានឹងបញ្ជាទិញក្នុងតម្លៃប្រហែល 100 លានអឺរ៉ូ ឬប្រម៉ាណ (87 លានផោន / ស្មើនិង 116 លានដុល្លារ) សហរដ្ធអាមេរិកផងដែរ  ។

Arsenal ស្នើ​សុំ​ដោះ​ដូរ Rodrygo, Real Madrid ប្រឈម​នឹង​បញ្ហាប្រាក់ពលកម្មនៃតម្លៃផ្ទេរអស់ជិត ១៣០ លាន​អឺរ៉ូ បើសិនជារូបគេចាកចេញ Santiago

Arsenal ស្នើ​សុំ​ដោះ​ដូរ Rodrygo, Real Madrid ប្រឈម​នឹង​បញ្ហា ១៣០ លាន​អឺរ៉ូ

យោងតាម Sports Illustrated ក្លឹប Arsenal បានផ្ញើសំណើផ្លាស់ប្តូរកីឡាកររបស់ Real Madrid ដែលក្នុងនោះពួកគេសង្ឃឹមថា

នឹងមានហត្ថលេខារបស់ខ្សែប្រយុទ្ធ Rodrygo Goes ។ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា ជាការភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុមនៅទីក្រុងឡុងដ៍ បានយល់ព្រមដាក់តារាប្រយុទ្ធដ៏សំខាន់រូបនេះ នៅលើតុចរចាជាថ្នូរនឹងល្បឿន និងការផ្ទុះរបស់

Rodrygo ក្នុងការវាយប្រហារ។

ម៉្យាងវិញទៀត Real Madrid កំពុងស្ថិតក្នុងដំណើរការ​កសាងខ្សែបម្រើឡើងវិញបន្ទាប់ពីការចាកចេញរបស់ Luka Modrić

និង Toni Kroos។ ការដឹកនាំរបស់ក្រុម Royal ត្រូវបានគេនិយាយថា កំពុងពិចារណាជ្រើសរើសខ្សែបម្រើលំដាប់ពិភពលោក

ជាមួយនឹងតម្លៃផ្ទេរដែលអាចឈានដល់ 130 លានអឺរ៉ូ ។ ការសម្រេចចិត្តនេះនឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើថវិការបស់ក្រុម

នៅក្នុងទីផ្សារផ្ទេររដូវក្តៅឆ្នាំ 2025។

Real Madrid នឹងអនុញ្ញាតឱ្យ Rodrygo ចាកចេញ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនដ៏ធំ យ៉ាងហោចណាស់ 100 លានអឺរ៉ូ

បន្ថែមពីលើតម្លៃផ្ទេរកីឡាករ Rodrygo ក៏បានស្នើសុំប្រាក់ខែចំនួន 12លានអឺរ៉ូ/រដូវកាល ដែលបណ្តាលឱ្យការចំណាយសរុបកើនឡើង

ទោះជាយ៉ាងណាក៏ដោយ Rodrygo នៅតែចង់បន្តនៅ Real Madrid ដើម្បីប្រជែងយកតំណែង ដែលធ្វើឱ្យវាកាន់តែពិបាកក្នុងការបញ្ចុះបញ្ចូលគាត់ឱ្យចាកចេញ។

Cristiano Ronaldo បានបំបែកកំណត់ត្រានៅពានរង្វាន់ AFC Champions League ដោយមានការបង្ហាញខ្លួនចំនួន6ប្រកួតនិងទាត់បញ្ចូលទីចំនួន7គ្រាប់

Cristiano Ronaldo បានបំបែកកំណត់ត្រានៅពានរង្វាន់ AFC Champions League ដោយមានការបង្ហាញខ្លួនចំនួន6ប្រកួតនិងទាត់បញ្ចូលទីចំនួន7គ្រាប់ វាមិនមែនជារឿងចម្លែកទេសម្រាប់ Ronaldo សូម្បីតែពានរង្វាន់ Champion League នៅតំបន់ទ្វីបអឺរ៉ុប ក៍កីឡាកររូបនេះបានបង្ហាញសមត្ថភាពយ៉ាងល្អអស្ចារ្យនៃប្រវិត្តសាស្រ្ដបាល់ទាត់ ៕សូម្បីតែពានរង្វាន់ Champion League Cristiano Ronaldo ទទួលបានជោគជ័យខ្លាំង កាលផ្លាស់ប្ដូរពីក្លឹប Man Utd ទៅក្លឹប Real Madrid ចន្លោះឆ្នាំ2009 ដល់ 2018 ពិតជាវិរះបុរសទាត់បញ្ចូលទីចំនួន311គ្រាប់ក្នុងការបង្ហាញខ្លួនបាន292ប្រកួត ៕Cristiano Ronaldo បានឈ្នះពានរង្វាន់យ៉ាងច្រើនជាមួយក្លឹប Sporting CP Man Utd Real Madrid Juventus និង Al Nassr ព្រមទាំងក្រុមជម្រើសជាតិ Portugal

KAK Á៖ “ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចជួយសង្គ្រោះអាពាហ៍ពិពាហ៍របស់ខ្ញុំ ប៉ុន្តែមានរឿងមួយដែលខ្ញុំរៀនបាន៖ អ្នកមិនអាចបង្ខំនរណាម្នាក់ឱ្យនៅជាមួយយើងបានទេ ប្រសិនបើគេសម្រេចចិត្តចាកចេញទៅហើយ។ “

កាលឆ្នាំ 2015 ប្រពន្ធប្រាប់ថាមិនចង់ការទេ. ខ្ញុំបានប្រកាន់ភ្ជាប់គំនិតនៃការប្រយុទ្ធដើម្បីបង្ហាញគាត់ថាយើងអាចទទួលបានអ្វីដែលយើងមានមកវិញ។ ខ្ញុំបានអានសៀវភៅដែលស្នើប្រកួត ៤០ ថ្ងៃដើម្បីឈ្នះដៃគូរបស់អ្នក ខ្ញុំធ្វើបាន ២ ដង។ អំណោយដែលនឹកស្មានមិនដល់ លិខិត ភ្ញាក់ផ្អើល… តែចុងក្រោយនាងនៅតែធ្វើរឿងដដែលៗ : “I don’t want to anymore. “ ”
វាជាការផ្អើលសាហាវ។ ក្នុងនាមជាគ្រីស្ទបរិស័ទ ការលែងលះមិនមែនជាគម្រោងរបស់ខ្ញុំទេ។ ព្រះគម្ពីរបាននិយាយថា អាពាហ៍ពិពាហ៍គឺជារៀងរហូត ប៉ុន្តែត្រូវធ្វើយ៉ាងម៉េចនៅពេលមនុស្សម្នាក់ទៀតលែងចង់បន្ត? ខ្ញុំបានតស៊ូដល់ទីបញ្ចប់ រហូតដល់ខ្ញុំយល់រឿងចាំបាច់មួយគឺ ស្នេហាមិនអាចបង្ខំបានទេ។
ស្នេហាគឺជាជម្រើសប្រចាំថ្ងៃ។ ហើយបើគេឈប់ជ្រើសរើសអ្នកហើយ អ្នកត្រូវរៀនដោះលែង. ”
KAK Á បានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសន្សំអាពាហ៍ពិពាហ៍របស់គាត់!

បច្ចេកទេសសុទ្ធសាធ! Messi ព្រឹកមិញទាញផុត ៣ នាក់ ស៊ុតកាច់មុំល្អដូចផ្កា ជួយឲ្យ I.Miami ឈ្នះ Sporting KC

កាលពីព្រឹកមិញនេះត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ក្រុមម្ចាស់ផ្ទះ Sporting KC បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Inter Miami នៅក្នុងការប្រកួតជុំដំបូង ជើងទី ១ នៃពានរង្វាន់ Concacaf Champions Cup។ ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមម្ចាស់ផ្ទះ Inter Miami ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Sporting KC ក្នុងលទ្ធផល ១ ទល់នឹង ០ ខណៈដែលមួយគ្រាប់នោះ គឺរកបានដោយប្រធានក្រុម Lionel Messi នៅនាទីទី ៥៦។ គួរបញ្ជាក់ថា ការប្រកួតជើងទី ២ រវាងក្រុមទាំង ២ នឹងធ្វើឡើងនៅថ្ងៃ ពុធ ទី ២៦ ខែ កម្ភៈ សប្តាហ៍ក្រោយ។

Karim Benzema រកបាន hat-trick នៅថ្ងៃ ១៤ កុម្ភៈ បានផ្ញេីមិន​មែន​ទៅ​នារី​ម្នាក់ ឬ​ពីរ​នាក់​ទេ តែ​ជូន​នារី​បី​នាក់​ផ្សេង​គ្នា

Karim Benzema រកបាន hat-trick នៅថ្ងៃ ១៤ កុម្ភៈ បានផ្ញេីមិន​មែន​ទៅ​នារី​ម្នាក់ ឬ​ពីរ​នាក់​ទេ តែ​ជូន​នារី​បី​នាក់​ផ្សេង​គ្នា
Jordi Ozuna – មិត្តស្រីបច្ចុប្បន្នរបស់គាត់។
Cora Gauthier – អតីតដៃគូរបស់គាត់ និងជាម្តាយរបស់កូនប្រុសគាត់។
Chloé Lany – ប្រពន្ធដំបូងរបស់គាត់ និងជាម្តាយរបស់កូនស្រី។

ត្រូវជាប់ពិន័យ ១២ ប្រកួតមែនទេ? ទីបំផុតច្បាស់ហើយ Li Liga សម្រេចដាក់ពិន័យលើ Bellingham ប៉ុណ្ណេះប្រកួតរឿងកាតក្រហមថ្ងៃមុន

បរទេស៖ ទីបំផុតសហព័ន្ធបាល់ទាត់ អេស្ប៉ាញ (Spanish FA) បានចេញសេចក្តីសម្រេចក្នុងការដាក់ពិន័យលើ Jude Bellingham ជាផ្លូវការហើយ ចំពោះការទទួលបានកាតក្រហមនៅក្នុងការប្រកួត ដែល Real Madrid បានស្មើគ្នាជាមួយ Osasuna កាលពីថ្ងៃ សៅរិ៍ កន្លងទៅ។ រឿងរ៉ាវនៅក្នុងការប្រកួតនោះ បានបន្សល់ទុកនូវភាពចម្រូងចម្រាស់មួយចំនួនរហូតមកដល់ពេលនេះ បន្ទាប់ពីលោកអាជ្ញាកណ្តាល Jose Luis Munuera Montero បានផ្តល់កាតក្រហមឱ្យ Bellingham ដោយសារតែលោកបានចោទប្រកាន់ថា គេបាននិយាយពាក្យជេប្រមាថមកកាន់លោក តាមរយៈពាក្យ “fk you” ខណៈពាក្យមួយម៉ាត់នេះ គឺពិតជាមានឥទ្ធិពលខ្លាំងណាស់ ដោយតាមច្បាប់រូបគេអាចនឹងត្រូវពិន័យព្យួរការប្រកួតចាប់ពី ៤ ទៅ ១២ ប្រកួត ប្រសិនបើគេពិតជានិយាយពាក្យនេះមែន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២១ ឆ្នាំបានចេញមុខបដិសេធទាំងស្រុង ដោយគេអះអាងថា គេគ្រាន់តែនិយាយពាក្យ “‘fk off” ដែលពាក្យនោះគេនិយាយសំដៅមកកាន់ខ្លួនឯងប៉ុណ្ណោះ ហើយជាមួយគ្នានេះ Real Madrid ក៏បានចេញអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីតវ៉ារកយុត្តិធម៌ជូនកីឡាករអ្នកនាំលេងដ៏សំខាន់របស់ខ្លួនរូបនេះ។ យ៉ាងណាមិញ បន្ទាប់ពីការតវ៉ា និងការពិនិត្យរួចរាល់ ជាចុងក្រោយសហព័ន្ធអេស្ប៉ាញ បានសម្រេចដាក់ពិន័យលើ Bellingham មិនឱ្យចូលប្រកួតនៅក្នុងក្របខណ្ឌ La Liga ចំនួន ២ ប្រកួត ដោយចោទប្រកាន់ពីបទ ដែលរូបគេប្រើកាយវិការមិនសមរម្យ និងខ្វះការពិចារណាលើអាជ្ញាកណ្តាល៕

យប់មិញលេងល្អពេក ដល់ថ្នាក់លោក Ancelotti សរសើរកូនក្រុមរូបនេះ ថាអនាគតគេអាចឈានដល់កម្រិត Ronaldo

ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គ playoff ជើងទី ២ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ​១៦ ក្រុមនៃពាន Champions League ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៥ ឆ្នាំពិតជាធ្វើបានល្អមែនទែន ដោយរូបគេរកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) ជួយឱ្យ Real Madrid យកឈ្នះ Man City ក្នុងលទ្ធផល ៣ ទល់នឹង ១។ បន្ទាប់ពីបញ្ចប់ការប្រកួតនោះភ្លាម លោក Ancelotti បានបង្ហាញការកោតសរសើរលើ Mbappe នៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖ គាត់មានគុណភាព ដើម្បីឈានដល់តួលេខរបស់គាត់ ប៉ុន្តែគាត់ត្រូវតែប្រឹងប្រែងធ្វើការ ពីព្រោះ Cristiano គឺបានកំណត់គោលដៅខ្ពស់ខ្លាំងណាស់ ប៉ុន្តែគាត់ក៏រំភើបផងដែរ ដែលបានលេងនៅទីនេះ គាត់អាចឈានដល់កម្រិតរបស់ Cristiano។ គួរបញ្ជាក់ថា Ronaldo បានចំណាយពេល ៩ ឆ្នាំក្នុងការស្នាក់នៅទឹកដី Santiago Bernabeu និងបានកាន់កំណត់ត្រាក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ Real Madrid ពោលគឺចំនួន ៤៥១ គ្រាប់ ចំណែក Mbappe ដែលទើបតែមកចូលរួមជាមួយ Real Madrid រដូវកាលដំបូង បច្ចុប្បន្នរូបគេរកបានគ្រាប់បាល់បានចំនួន ២៦ គ្រាប់ហើយ៕

លោក Pep បរាជ័យក្រោមថ្វីជើងរបស់ Real Madrid គាត់បាននិយាយបែបនេះក្រោយចប់ការប្រកួត ……………………………………

Manchester City រងបរាជ័យក្រោមថ្វីជើង Real Madrid ទាំង២ជើង លោក Pep បាននិយាយថា “ ក្លឹបបាល់ទាត់ Real Madrid ជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានរង្វាន់ UEFA Champions League អាចចាប់ទុកថាជាស្ដេចពានរង្វាន់មួយនេះ ប៉ុន្ដែនៅក្នុងរដូវកាលនេះ មានក្រុមផ្សេងៗទៀតកំពុងតែប្រកួតប្រជែងដូចក្លឹបយក្សធំៗយ៉ាងច្រើន ដូចជា ហង្សក្រហម Liverpool , អ្នកមានបុណ្យ FC Barcelona និង ក្លឹបអ្នកមានបារាំង PSG ក្នុងរដូវកាលនេះក៍អាចយកឈ្នះដូចគ្នា “
វាជារឿងពិតតំបន់ប្រយុទ្ធ បម្រើកណ្ដាល និងខ្សែការពារ នៅពេញជើងល្អជាងរដូវកាលមុនទៀត ចំណុចពិសេស Kylian Mbappe បានចាប់ដៃគូរសហការគ្នាយ៉ាងល្អជាមួយមិត្តរួមក្រុម ដូចជាកីឡាករ Rodrygo , Jude Bellingham , Vinicius Junior ព្រមទាំងសមត្ថភាព Dani Ceballos នូវរដូវកាលនេះ បានបង្ហាញខ្លួនច្រើនជាងរដូវកាលមុន ក្រោមការដឹកនាំគ្រូជនជាតិអុីតាលី Carlo Ancelotti ៕
បើសិនជាកីឡាករខ្សែការពារទាំង២ Eder Milltao , Dani Carvajal រូបនេះអាចជាទាន់រដូវកាលនេះ វាពិបាកណាស់សម្រាប់គូរប្រជែង ៕ ប្រភពពត័មានពីបរទេសបានចុះផ្សាយ { Fabrizio Romano }

Scroll to top