លោក Pep បរាជ័យក្រោមថ្វីជើងរបស់ Real Madrid គាត់បាននិយាយបែបនេះក្រោយចប់ការប្រកួត ……………………………………
Manchester City រងបរាជ័យក្រោមថ្វីជើង Real Madrid ទាំង២ជើង លោក Pep បាននិយាយថា “ ក្លឹបបាល់ទាត់ Real Madrid ជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានរង្វាន់ UEFA Champions League អាចចាប់ទុកថាជាស្ដេចពានរង្វាន់មួយនេះ ប៉ុន្ដែនៅក្នុងរដូវកាលនេះ មានក្រុមផ្សេងៗទៀតកំពុងតែប្រកួតប្រជែងដូចក្លឹបយក្សធំៗយ៉ាងច្រើន ដូចជា ហង្សក្រហម Liverpool , អ្នកមានបុណ្យ FC Barcelona និង ក្លឹបអ្នកមានបារាំង PSG ក្នុងរដូវកាលនេះក៍អាចយកឈ្នះដូចគ្នា “
វាជារឿងពិតតំបន់ប្រយុទ្ធ បម្រើកណ្ដាល និងខ្សែការពារ នៅពេញជើងល្អជាងរដូវកាលមុនទៀត ចំណុចពិសេស Kylian Mbappe បានចាប់ដៃគូរសហការគ្នាយ៉ាងល្អជាមួយមិត្តរួមក្រុម ដូចជាកីឡាករ Rodrygo , Jude Bellingham , Vinicius Junior ព្រមទាំងសមត្ថភាព Dani Ceballos នូវរដូវកាលនេះ បានបង្ហាញខ្លួនច្រើនជាងរដូវកាលមុន ក្រោមការដឹកនាំគ្រូជនជាតិអុីតាលី Carlo Ancelotti ៕
បើសិនជាកីឡាករខ្សែការពារទាំង២ Eder Milltao , Dani Carvajal រូបនេះអាចជាទាន់រដូវកាលនេះ វាពិបាកណាស់សម្រាប់គូរប្រជែង ៕ ប្រភពពត័មានពីបរទេសបានចុះផ្សាយ { Fabrizio Romano }